0975693050 English 010567050 Khmer

Welcome សូមស្វាគមន៍
Kindergarten មត្តេយ្យសិក្សា Primary School បឋមសិក្សា
Engaging learning for every child
ការរៀនសូត្រដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់កុមារគ្រប់រូប

Engaging learning for every child
ការរៀនសូត្រដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់កុមារគ្រប់រូប

At The Learning Tree Kep, our mission is to provide exceptional education and care that supports every child's intellectual, social, emotional, physical and moral development. From Nursery and Preschool to Primary School, we create a stimulating learning environment where every student feels safe, valued and inspired to learn.
We believe that happy, confident children are ready to learn and succeed. Our school celebrates each child's individual strengths, supports different learning needs, and encourages independence, kindness, curiosity and respect.
We are proud to build a warm, inclusive school community where children and families feel they belong. We welcome and respect the different cultures, experiences and family backgrounds that make our school community unique.
Learning takes place both inside and outside the classroom. Through purposeful play, exploration, practical activities and engaging lessons, students are encouraged to ask questions, solve problems, develop new skills and discover the world around them.
Our school follows the English Curriculum alongside the Cambodian National Curriculum. In our Nursery and Preschool classes, we follow the Early Years Foundation Stage (EYFS), the official early childhood education framework used in England. This supports young children's learning and development through play, exploration and carefully planned activities. Our Primary School classes follow the National Curriculum for England, providing a structured approach to academic learning and development.
Our Khmer programme follows the Cambodian National Curriculum, ensuring students develop a strong foundation in Khmer language and education. We also offer after-school Chinese lessons, giving students additional opportunities to develop their language skills.
With a balanced and flexible approach, we combine child-initiated experiences, teacher-guided learning and structured lessons, allowing every student to progress at their own pace.
Together with our families, we aim to create a nurturing environment where every child has the opportunity to grow, learn and thrive.
នៅសាលា The Learning Tree Kep បេសកកម្មរបស់យើងគឺផ្តល់ការអប់រំ និងការថែទាំប្រកបដោយគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់កុមារគ្រប់រូប ទាំងផ្នែកបញ្ញា សង្គម អារម្មណ៍ រាងកាយ និងសីលធម៌។ ចាប់ពីថ្នាក់កុមារតូច និងថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់បឋមសិក្សា យើងបង្កើតបរិយាកាសសិក្សាដែលជំរុញការរៀនសូត្រ ដើម្បីឱ្យសិស្សគ្រប់រូបមានអារម្មណ៍ថាមានសុវត្ថិភាព ទទួលបានការយកចិត្តទុកដាក់ និងមានចិត្តចង់រៀនសូត្រ។
យើងជឿជាក់ថា កុមារដែលមានភាពរីករាយ និងទំនុកចិត្តលើខ្លួនឯង មានមូលដ្ឋានរឹងមាំសម្រាប់ការរៀនសូត្រ និងការទទួលបានជោគជ័យ។ សាលារបស់យើងទទួលស្គាល់ និងឱ្យតម្លៃលើចំណុចខ្លាំងរបស់កុមារម្នាក់ៗ គាំទ្រតាមតម្រូវការរៀនសូត្រខុសៗគ្នា និងលើកទឹកចិត្តឱ្យពួកគេចេះធ្វើអ្វីៗដោយខ្លួនឯង មានចិត្តសប្បុរស ចង់ដឹងចង់ឃើញ និងចេះគោរពគ្នាទៅវិញទៅមក។
យើងមានមោទនភាពក្នុងការកសាងសហគមន៍សាលាដែលមានភាពកក់ក្តៅ និងបើកទូលាយសម្រាប់គ្រប់គ្នា ដើម្បីឱ្យកុមារ និងក្រុមគ្រួសារមានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃសហគមន៍សាលា។ យើងស្វាគមន៍ និងគោរពភាពចម្រុះនៃវប្បធម៌ បទពិសោធន៍ និងសាវតារគ្រួសារ ដែលធ្វើឱ្យសហគមន៍សាលារបស់យើងមានភាពពិសេស។
ការរៀនសូត្រមិនកំណត់ត្រឹមតែក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រព្រឹត្តទៅនៅទីធ្លាខាងក្រៅផងដែរ។ តាមរយៈការលេងដែលមានគោលបំណងច្បាស់លាស់ ការស្វែងយល់ សកម្មភាពអនុវត្តផ្ទាល់ និងមេរៀនដែលគួរឱ្យចាប់អារម្មណ៍ យើងលើកទឹកចិត្តសិស្សឱ្យចេះសួរសំណួរ ដោះស្រាយបញ្ហា អភិវឌ្ឍជំនាញថ្មីៗ និងស្វែងយល់ពីពិភពលោកជុំវិញខ្លួន។
សាលារបស់យើងអនុវត្តតាមកម្មវិធីសិក្សារបស់ប្រទេសអង់គ្លេស រួមជាមួយកម្មវិធីសិក្សាជាតិរបស់កម្ពុជា។ សម្រាប់ថ្នាក់កុមារតូច និងមត្តេយ្យ យើងអនុវត្តតាមក្របខណ្ឌអប់រំកុមារតូច Early Years Foundation Stage (EYFS) ដែលជាក្របខណ្ឌអប់រំផ្លូវការសម្រាប់កុមារតូចនៅប្រទេសអង់គ្លេស។ ក្របខណ្ឌនេះជួយដល់ការរៀនសូត្រ និងការអភិវឌ្ឍរបស់កុមារ តាមរយៈការលេង ការស្វែងយល់ និងសកម្មភាពដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់។ ចំណែកថ្នាក់បឋមសិក្សា យើងអនុវត្តតាមកម្មវិធីសិក្សាជាតិរបស់ប្រទេសអង់គ្លេស ដោយផ្តោតលើការរៀនសូត្រដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីពង្រឹងចំណេះដឹង និងជំនាញសិក្សារបស់សិស្ស។
កម្មវិធីសិក្សាខ្មែររបស់យើងអនុវត្តតាមកម្មវិធីសិក្សាជាតិរបស់កម្ពុជា ដើម្បីជួយឱ្យសិស្សមានមូលដ្ឋានចំណេះដឹងរឹងមាំផ្នែកភាសាខ្មែរ និងការអប់រំខ្មែរ។ យើងក៏មានថ្នាក់រៀនភាសាចិនក្រោយម៉ោងសិក្សាផងដែរ ដើម្បីផ្តល់ឱកាសបន្ថែមឱ្យសិស្សអភិវឌ្ឍជំនាញភាសារបស់ពួកគេ។
តាមរយៈវិធីសាស្ត្របង្រៀនដែលមានតុល្យភាព និងអាចបត់បែនបាន យើងរួមបញ្ចូលសកម្មភាពដែលកុមារផ្តួចផ្តើមដោយខ្លួនឯង ការរៀនសូត្រក្រោមការណែនាំរបស់គ្រូ និងមេរៀនដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីឱ្យសិស្សម្នាក់ៗអាចរៀនសូត្រ និងអភិវឌ្ឍទៅតាមល្បឿនផ្ទាល់ខ្លួន។
ដោយសហការជាមួយក្រុមគ្រួសារ យើងខិតខំបង្កើតបរិយាកាសដែលពោរពេញដោយការយកចិត្តទុកដាក់ និងការគាំទ្រ ដើម្បីផ្តល់ឱកាសឱ្យកុមារគ្រប់រូបបានលូតលាស់ រៀនសូត្រ និងរីកចម្រើន។











If you have questions please feel free to send us a message. We will get back to you as soon as possible.
The Learning Tree Kep, Krong Kaeb, Cambodia
+855 97 569 3050 English +855 10 567 050 Khmer the_learning_tree_kep@hotmail.com
Open today | 07:30 – 16:00 |


